ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងដល់
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកដល់លោក ទិន សៃ ជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជាថា គណបក្សនេះ ពុំទាន់បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃជាផ្លូវការនៅឡើយ។
ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សកំពុង ធ្វើសកម្មភាពនយោបាយនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជា ការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ដូច្នេះ គណបក្សកែទម្រង់កម្ពុជាត្រូវបញ្ឈប់នូវរាល់សកម្មភាពនយោបាយនៅតាមមូលដ្ឋាន រហូត ដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិត របស់ក្រសួងមហាផ្ទៃ ដូចបានចុះក្នុងយោងខាងលើ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
មតិយោបល់