ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្តលឿន បុកគូទរទេះអេតចាយ ខ្ទាតចូលផ្ទះលក់ចាប់ហួយ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង ទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកអេតចាយពីក្រោយពេញទំហឹង រុញច្រាញបុកផ្ទប់ចូលផ្ទះលក់ចាប់ហួយ បណ្តាលឲ្យបែកទូកញ្ចក់លក់ម្ជូររាយប៉ាយ ពេញមុខផ្ទះរងការខូចខាត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវហាណូយ ត្រង់ចំណុចផ្លូវរទេះភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីអ្នកបើកបរម៉ូតូ សណ្តោងរ៉ឺម៉កដឹកអេតចាយ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺរូបគាត់បើករ៉ឺម៉កដឹកអេតចាយតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមានរថយន្តមួយគ្រឿងម៉ាក landcruiser ពណ៌ត្រីអ៊ី ពាក់ផ្លាកលេខព្រះសីហនុ 3A-3099 បើកបរដោយបុរសចំណាស់ម្នាក់ ក្នុងស្ថានភាពស្រវឹងរួមដំណើរដោយនារីម្នាក់ទៀត ធ្វើដំណើរស្របទិសគ្នា ពីក្រោយមកក្នុងល្បឿនលឿន មករទេះអេតចាយគាត់ពីក្រោយពេញទំហឹង បណ្តាលឲ្យគាត់ភ័យលោតចុះពីរ៉ឺម៉ករងរបួសស្រាល ចំណែកម៉ូតូរ៉ឺម៉ក់គាត់បន្តទៅបុកចូលផ្ទះលក់ចាប់ហួយ នៅជិតកន្លែងកើតទៅបុកទូកញ្ចក់លក់ម្ជូរ បណ្តាលឲ្យបែកអស់មួយ និងបែកកញ្ចក់រាយប៉ាយពេញផ្លូវ តែមិនបង្កឲ្យនណាម្នាក់រងរបួសឡើយ ក្នុងហេតុការណ៍នោះ ។

ក្រោយកើតហេតុអ្នកបើករថយន្តបង្ក បានសងសំណងទៅកាន់រ៉ឺម៉កអេតចាយចំនួន៨ម៉ឺនរៀល ចំណែកភាគីខាងម្ចាស់ផ្ទះរងគ្រោះ បានទាមទារសំណងការខូចខាត ពីអ្នកបើករថយន្តបង្កជាទឹកប្រាក់ចំនួន៦០០ដុល្លារ តែខាងម្ចាស់រថយន្តព្រមសងតែ១០០ដុល្លារ ទើបការចចារគ្នា មិនត្រូវគ្នាក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញខណ្ឌសែនសុខ វាស់វែងយកទៅរក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយគ្នាបន្តនៅនៅពេលក្រោយ ៕

មតិយោបល់