ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះ ដោយសារ…

កោះកុងៈ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មានករណីមនុស្សដេកស្លាប់ នៅផ្ទះស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញខេត្ត កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងវែង ដោយមានការចូលរួមពីអាជ្ញាធរ និងមន្រ្តីពេទ្យបង្អែកខេត្ត បានធ្វើការពិនិត្យសពឈ្មោះ កឹម សុខ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនៅផ្សារដងទង់។

មូលហេតុ៖ ស្លាប់ដោយសារគាំងបេះដូង (មានជំងឺប្រចាំកាយលើសឈាម សម្ពាធឈាមឡើងខ្ពស់)។

ក្រោយពិនិត្យរួចសពបានប្រគល់អោយទៅប្រពន្ធឈ្មោះ ចាន់ មុំ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត(ខេត្តកំពត) ៕

មតិយោបល់