ព័ត៌មានជាតិ

វ៉ាក់សាំង Sinovac និង Sinopharm នឹងមកដល់កម្ពុជាឆាប់ៗនេះ

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឱ្យដឹងថា តាមដំណឹង​ពីភាគីចិន វ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១ខាងមុខនេះ ខណ:​ដែល​កម្ពុជាបានបញ្ជាទិញ ១លាន ៥សែនដូស។

សម្តេចបន្តថា ចំពោះវ៉ាក់សាំង Sinopharm ដែលនៅសល់ជាជំនួយរបស់ចិន ៤០ម៉ឺនដូស ត្រូវបានរំពឹងថា នឹងបញ្ជូន​មកដល់​កម្ពុជា នៅមុនចូលឆ្នាំខ្មែរ។

បើតាម​សម្តេច​តេជោ មកដល់​ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៣០ម៉ឺននាក់​បានចាក់វ៉ាក់សាំងរួចហើយ រួមទាំងផ្នែកយោធា និងស៊ីវិល៕

 

ប្រភព៖ sabay

 

 

មតិយោបល់