ព័ត៌មានជាតិ

លើកគ្នាទាំងក្រុម តាមកាប់ចាក់ ព្រោះតែទំនាស់ពាក្យសំ ដី ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់

បាត់ដំបង: នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះអនុវត្តតាម យោ បល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបា លព្រហ្មទ័ណ្ឌ លោក ផង់ សុភា ព អ ធិ ការនគរបាលស្រុកថ្មគោល បានធ្វេីការស ហ ការ ណ៍ជាមួយនគរបាលស្រុកបវេល ដែល មានលោក សុខ សារិន ជាអធិការ នគរ បា លស្រុកឃាត់ ខ្លួនក្រុមក្មេងបង្កអាណាធិបតេ យ្យមួយក្រុមមានចំនួន០៥នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀត ដោយសាពួកគេលេីកគ្នាប៉ុន ប៉ងបង្កហិង្សានៅចំណុច សា លារៀនវិទ្យាល័យរូងជ្រៃស្ថិត ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោ ល ខេត្តបាត់ដំបង ។
ពួកគេទាំង០៥នាក់នោះរួមមាន៖
១-ឈ្មោះ វ៉ាន់ ដាវឿត ភេទប្រុសអាយុ២១ឆ្នាំរស់ នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
២-ឈ្មោះ អេង សុអ៉ិញ ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៣-ឈ្មោះ បេ សាន់ដេ ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
៤-ឈ្មោះ សល់ វ៉ាន់និត ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៥-ឈ្មោះ ហ៊ុន គឹមហុង ភេទប្រុសអាយុ ២០ឆ្នាំរស់ នៅភូមិស្រះទឹកចាស់ឃុំចក្រី ស្រុកកម្រៀង ខេត្តបាត់ដំបង ។
-ដកហូតសម្ភារ:មាន៖
-កន្ត្រៃចំនួន០២
-កាំបិតចំនួន០២
-ពូថៅចំនួន០១

សូមជម្រាបជូនថា កាលពីថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០ ២១វេលាម៉ោង១៦និង៤០នាទី នៅចំណុច សា លា រៀនវិទ្យាល័យរូងជ្រៃស្ថិត ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោ ល ខេត្តបាត់ដំបងក្រុមក្មេងខាងលេី បានជិះម៉ូតូជាច្រេីនគ្រឿងប្រដាប់ដោយកាំ បិត តាមបង្ហហិង្សាទៅលេីគូរទំនាស់ជាសិស្សសា លានៅទី នោះ ក៏ប៉ុន្តែសកម្មភាពនេះត្រូវខកខានទៅវិញដោយ សារគេស្វែងរកគូរទំនាស់មិនជួប ក៏ប៉ុន្តែសកម្មភាពរបស់ពួកគេបានបង្កនូវការភ័យខ្លាចពីមហាជន នៅក្នុងមូលដ្ឋាននេះ។

នៅក្រោយកេីតបញ្ហាភ្លាមៗសម្ថកិច្ចនគរបាល បានធ្វេីការស្រាវជ្រាវជាបន្ទាន់រហូតឈានទៅកំណត់បានពីមុខសញ្ញានេះនិងបានឃាត់ខ្លួនពួកគេបានចំនួន០៥នាក់នៅថ្ងៃនេះ។

ក្នុងចំណោមបក្សពួកចំនួន០៥នាក់នោះមានឈ្មោះ វ៉ាន់ ដាវឿត ភេទប្រុសអាយុ២១ឆ្នាំ(ក្នុងដីកាអាយុ១៨ឆ្នាំ)រស់ នៅភូមិកោះរាម ឃុំខ្នាចរ មាស ស្រុកបវេល ខេត្តបាត់ដំបង មានដីកាបង្គាប់ឱ្យចាប់ខ្លួនឃុំខ្លួន លេខ១១៥២តព្រ ចុះថ្ងៃទី១១ ខែ ឆ្នូ ឆ្នាំ២០២០របស់លោកឡូយ ចាន់ត្រាចៅ ក្រម ជំនុំជម្រះសាលាដំបូងខេត្តបាតដំបងពីបទ(សមគំនិតក្នុងអំពើលួចមានស្ថានទ ម្ងន់ទោស( គា ស់ ទម្លុះទម្លាយ )ប្រព្រិត្តនៅចំណុចភូមិខ្នាចរមាសឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាល ពី អំ ឡុងឆ្នាំ២០២០។

ក្រោយសាកសួរក្រុមយុវជនទាំងនេះបានឆ្លើយសារភាពថាពួកខ្លួនមានទំនាស់ជាមួយក្រុម ម្ខាង ទៀត ទេីបនាំគ្នីគ្នាមកបង្កហិង្សានៅចំណុច សា លារៀនខាងលេី តែមិនបានជួបគ្នា ពួកខ្លួនបាន ជិះស្វែងរកតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អេីល ដល់អ្នកភូមិ។

ដោយសារសកម្មភាពរបស់ពួកគេមិនទាន់បានបង្កនូវព្យាសនកម្មណាមួយនៅឡេីយ ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានធ្វេីកំណត់ហេតុអប់រំធ្វេីកិច្ចសន្យាឱ្យឪពុក ម្តាយធានាយកទៅអប់រំបន្ថែមនៅមូលដ្ឋានវិញ រីឯឈ្មោះ វ៉ាន់ ដាវឿត ដែលមានដីកាបង្គាប់របស់តុលាការស្រាប់នគរបាលស្រុករៀបចំបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាន ដេីម្បីចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់