ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង តាមណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣…

កណ្តាល:ប្រភពយោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងថា (​ព័ត៌មាន​លម្អិត​)​ ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង ១៨:៤០ នាទីយប់​ មានករណីអគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿងដែល​ស្ថិត​នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិក្របៅអាច់កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។
+​ សម្ភារ:ខូចខាត:​ រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា យ៉ារីស ( TOYOTA YARIS ) ពណ៌ទឹកប្រាក់ ពាក់​ស្លាក​លេខ PP.1275 ចង្កូតស្តាំឆេះខូចខាតរថយន្តមួយគ្រឿងទាំងស្រុង។

+​ គ្រោះថ្នាក់មនុស្ស: គ្មាន ។

+​ មូលហេតុ:​ បណ្ដាលមកពីរថយន្តបើកបរល្បឿនលឿនមិនបានប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុកទ្រូងពុះចែកផ្លូវក្រឡាប់រថយន្តទើបបណ្ដាល​ឲ្យ​ឆាបឆេះតែម្ដង។

+​ កងកម្លាំង​បានប្រេីប្រាស់រថយន្តពន្លត់របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន០១គ្រឿង បានប្រើប្រាស់អស់ទឹកចំនួន០១រថយន្ត​ ហើយរលត់ជាស្ថាពរនៅវេលាម៉ោង ១៩:៤០​ នាទីយប់​ នា​ថ្ងៃ​.ខែ​.ឆ្នាំ​ដដែល​។

មតិយោបល់