ព័ត៌មានជាតិ

ដំណឹងល្អ!! ផ្សាររាត្រី សម្រេចអនុគ្រោះតំលៃជួលស្តង់ជូនអាជីវកររយ:ពេល ៣ខែ ប្រចាំផ្សាររាត្រី រាជធានីភ្នំពេញ

 

ដោយពិនិត្យតាមស្ថានភាពជាក់ស្តែងនៃដំណើរការលក់ដូររបស់អាជីវករក្នុងផ្សាររាត្រីក៏ដូចជាដើម្បីចូលរួមក្នុងសកម្មភាព
របស់រាជរដ្ឋាភិបាល ក្នុងការទប់ទល់វិបត្តិដែលបង្កឡើងដោយ វីរុសកូវីដ១៩ គណកម្មការផ្សាររាត្រី រាជធានីភ្នំពេញ សូមជូន
ដំណឹងដល់បងប្អូនអាជីវករទាំងអស់ឲ្យបានជ្រាបថា៖
១.ក្រុមហ៊ុនសម្រេចបញ្ចុះតំលៃតូប ៥០% ជូនបងប្អូនអាជីវកររយ: ៣ខែសិន គិតចាប់ពីខែមេសា ឆ្នាំ២០២១នេះតទៅ។
ក្រោយការចុះជូនរយ:ពេល ៣ខែនេះរួច ក្រុមហ៊ុននឹងពិនិត្យលើស្ថានភាពជាក់ស្តែងបន្តទៀត។
២.ក្រុមហ៊ុនសម្រេចផ្អាកការប្រគំតន្ត្រីបណ្តោះអាសន្ន រហូតដល់ស្ថានភាព កូវីដ-១៩ មានភាពប្រសើរឡើងវិញ។
គណកម្មការផ្សាររាត្រី សូមរក្សាសិទ្ធក្នុងការកែប្រែការផ្តល់ជូននេះទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងរបស់
ក្រុមហ៊ុន។
អាស្រ័យដូចបានជំរាបជូនខាងលើសូមអាជីវកគ្រប់ស្ដង់ទាំងអស់ចូលរួមលក់ដូរលើកស្ទួយវិស័យទេសជាតិ និងសេចដ្ឋកិច្ច
ជាពិសេសរក្សាអនាម័យសុខភាពផ្ទាល់ខ្លួនឲ្យបានល្អប្រសើរ។

 

មតិយោបល់