ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យជនបរទេសម្នាក់ ផុងលលាដ៍ក្បាលស្លាប់

សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦៣ ចំណុចភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យជនបរទេសម្នាក់បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូម៉ាកធូដេ ពណ៌ខៀវ ពាក់ផ្លាកលេខ សៀមរាប ១AC-០៣៣៨ អ្នកបើកបរម៉ូតូបង្ករហេតុបានគេចខ្លួនបាត់ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងជនបង្កហេតុ ។

ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារផុងលលាដ៍ក្បាល (បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍) ។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចជំនាញបានបញ្ជូនសាកសពជនរងគ្រោះ ទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចចិត្ត ពីក្រុមគ្រួសារ និងស្ថានទូត ៕

មតិយោបល់