អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីវ៉ាក់សាំង CoronaVac COVID-19 បង្កើតដោយក្រុមហ៊ុនឱសថ ចិន Sinovac សម្រាប់ការប្រើប្រាស់បន្ទាន់។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារបានឲ្យដឹងថា អគ្គនាយករងអង្គការ សុខភាព ពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា លោករីករាយដែលបានប្រកាសថា វ៉ាក់សាំង Sinovac ត្រូវបានផ្តល់ឱ្យ ក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក (EUL) បន្ទាប់ពី ត្រូវបានរកឃើញ ថាមានសុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពដែលធានាបាន បន្ទាប់ពីបានចាក់វ៉ាក់សាំង នេះចំនួន ពីរដូស។
ប្រភពៈ Xinhua
មតិយោបល់