ព័ត៌មានជាតិ

សូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះករណីអគ្គិភ័យ

កំពង់ចាម: នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ៣និង១០ នាទី មាន ករណីអគ្គិភ័យ(ឆេះចម្ការអំពៅ) ១កើតឡើង នៅ ចំណុចបរិវេណដីចម្ការឈ្មោះ ព្រុំ ចាន់ឌុល ភេទប្រុស អាយុ ៥៥ ឆ្នាំ នៅភូមិស្រឡៅ ឃុំ អំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម

អគ្គិភ័យកើតឡើងបណ្ដាលឱ្យបាត់បង់ដំណាំអំពៅទំហំ៥០ ម×៨០ម។

ហេតុការខាងលើ មិនបណ្ដាលឆេះរាលដាលដល់ ផ្ទះប្រជាពលរដ្ឋក្បែរនោះទេនិងមិនបណ្តាលរងគ្រោះមនុស្សឡើយ។

មូលហេតុ បណ្តាលមកពីភ្លើងព្រៃរាលដាលឆេះនៅជិតនោះ។

កិច្ចប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចសហការជាមួយ ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារ បានពន្លត់អគ្គីភ័យ រលត់ជាស្ថាពរ៕

 

មតិយោបល់