បាត់ដំបងៈ កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង និងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនិងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះសហការជាមួយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និង កម្លាំងអធិការដ្ឋាននគរបាលស្រុក កំរៀង ចុះប្រតិបត្តិការ អនុវត្តន៍តាមដីកាចាត់ឱ្យ ស៊ើបសួរជំនួស លេខ ៤៧៩ /២១ របស់លោក អាំង សុភា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពត ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស ( គាស់ផ្ទះលួចទូរសព្ទ័ដៃ ) កើតឡើង ចំនួន០២ករណី នៅក្នុងខេត្តកំពតនាពេលកន្លងទៅ ដោយបាននាំខ្លួនជនសង័្សយឈ្មោះ ហែម ហ៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចដកហូតសម្ភារៈរួមមាន៖ -ទូរស័ព្ទម៉ាកចំនួន០៥គ្រឿង -កាបូបស្ពាយ jiahai ពណ៌ខ្មៅចំនួន០១-អាវក្រណាត់ដៃវែង ពណ៌ឈាមជ្រូកចំនួន០១ -ខោខូវប៊យជើងវែង ពណ៌ខៀវចំនួន០១ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហែម ហ៊ី បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពគាស់បង្អួចផ្ទះ លួចយកទូរស័ព្ទដៃ បានចំនួន០២លើក កន្លងមកហើយនៅក្នុងខេត្តកំពតដោយ៖
-លើកទី១ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មិនចាំម៉ោង នៅហាងទូរសព្ទ័យីហោទូកមាសថ្មី ស្ថិតភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ក្រុងកំពត ខេត្តកំពត បានទូរសព្ទ័ដៃចំនួន៨០ គ្រឿង ។
-លើកទី២ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្ទះលក់ទូរស័ព្ទដៃ យីហោ ធិញ ពេជ្រ ស្ថិតក្នុងភូមិ កំពង់បាយខាងជើង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត បានទូរសព្ទ័ដៃ ចំនួន២៩៧ គ្រឿង ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានប្រគល់ជនសង្ស័យឱ្យទៅកម្លាំងនគរបាលខេត្តកំ ពត ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់