ប៉ៃលិនៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះបង្ក្រាបល្បែងភ្នាល់ (ជល់មាន់)ចំនួន ០១ករណី នៅចំណុចជើងភ្នំប៉ោត ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងនោះដែរមន្រ្តីនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ និង ដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ១០គ្រឿង មាន់ជល់ចំនួន ០២ក្បាល៕
មតិយោបល់