ព័ត៌មានជាតិ

កាំភ្លើង​ជាច្រើន​ដើម​ ពលរដ្ឋ​ស្ម័គ្រចិត្ត​ យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ ប៉ុស្ដិ៍រដ្ឋបាលឃុំប្រមោយ​

ពោធិ៍សាត់ៈ ប្រជាពលរដ្ឋ បានប្រទះឃើញអាវុធជាតិផ្ទះ ដែលនៅសេសសល់ពី សម័យសង្គ្រាម បានស្ម័គ្រចិត្ត យកមកប្រគល់ជូន នគរបាល ប៉ុស្ដិ៍រដ្ឋបាលឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ ។

ដើម្បីជាការលើកទឹកចិត្តដល់ ពលរដ្ឋគំរូ ដែលស្ម័គ្រចិត្ត យកអាវុធមកប្រគល់ជូន សមត្ថកិច្ច លោក ហេង សុភាណា អភិបាលស្រុកវាលវែង ក៏បានផ្ដល់ថវិការលើកទឹកចិត្ត ដល់អ្នកទាំង៥ ក្នុងម្នាក់ៗ ទទួលបានថវិការចំនួន៥ម៉ឺនរៀល ។ ជាមួយគ្នានោះផងដែរ លោកអភិបាលស្រុកវាលវែង សូបអំពាវនាវ ដល់បងប្អូនទាំងអស់បន្តធ្វើកិច្ចការនេះ បន្តទៀត ដើម្បីឲ្យមូលដ្ឋានខ្លួន រស់នៅមានសន្តិសុខល្អ ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ពលរដ្ឋទាំង៥ នោះមានឈ្មោះ១. សោម រុង ភេទប្រុស អាយុ២៣ ឆ្នាំ ប្រគល់ អាវុធAK បត់រលប់លេខ គុណភាព៥០% គ្មានបង់។ ២.រី ជីស ភេទប្រុស អាយុ ២៥ឆ្នាំ ប្រគល់ អាវុធ CKC រលប់លេខ គុណភាព ៣០% គ្មានបង់ ។ ៣. ទើញ សៅ ភេទប្រុស អាយុ៤៦ឆ្នាំ ប្រគល់អាវុធ CKC រលប់លេខ គុណភាព ៥០% គ្មានបង់ ។ ៤.ហូត រ៉ាត ភេទប្រុសអាយុ២៨ ឆ្នាំ ប្រគល់ អាវុធCKC រលប់លេខ គុណភាព ២០% អ្នកទាំង៤ រស់នៅ ។ ៥.លន់ ហាក់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅ ភូមិប្រមោយ ឃុំប្រមោយ ប្រគល់ អាវុធ AK បត់ លេខ ១៧៣១ គុណភាព ៥០% គ្មានបង់ អ្នកទាំង៥នេះ មានទីលំនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ២នាក់ នៅឃុំអូសោម ស្រុកវាលវែង ក៏បានយកអាវុធជាតិផ្ទុះ នៅមានគុណភាព រើសបានមកប្រគល់ ឲ្យសមត្ថកិច្ច ផងដែរ។ សមត្ថកិច្ចប៉ុស្តិ៍ ក្រោយពីទទួលបាន យកអាវុធកែច្នៃដែលពលរដ្ឋប្រគល់ជូន ចំនួន២០ដើមទៀត យកទៅឲ្យអធិការដ្ឋានទាំងអស់ ដើម្បីរក្សាទុក ៕

Ak (1) Ak (2) Ak (3) Ak (4)

មតិយោបល់