ព័ត៌មានជាតិ

Microsoft សារភាពថា ចង់​ទិញ WhatsApp ដែរ​

​ក្រោយពេល​ដែល WhatsApp ត្រូវបាន​ក្រុមហ៊ុន Facebook ទិញ​ក្នុង​តម្លៃ ១៩​ពាន់​លាន​ដុល្លារ​អាមេរិក មក មាន​ព័ត៌មាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Google ធ្លាប់​ចរចា​ទិញ WhatsApp ដែរ ប៉ុន្តែ​មិន​បាន​សម្រេច​។​
WhatsApp_0
​ដោយឡែក​នៅ​ថ្ងៃនេះ ក្រុមហ៊ុន Microsoft បាន​សារភាព​ថា ខ្លួន​ពិតជា​ចង់​ទិញ WhatsApp ដែរ ប៉ុន្តែ​មិន​នឹកស្មានថា តម្លៃ​ខ្ពស់​កប់​ពពក​យ៉ាង​នេះ​សោះ​។​

​ថ្លែង​នៅក្នុង​កិច្ច​សម្ភាសន៍​មួយ លោក Bill Gates ស្ថាបនិក Microsoft បាន​ថ្លែងថា Microsoft ពិតជា​មាន​បំណង​ចង់​ទិញ WhatsApp ដែរ ប៉ុន្តែ​លោក​មិន​បានដឹងថា តម្លៃ​របស់​វា​ថ្លៃ​រហូតដល់ ១៩​ពាន់​លាន​ដុល្លារ​អា​មេរិន​នោះទេ​។​
​នៅ​ក្នុង​កិច្ចសម្ភាសន៍ លោក Gates បាន​ថ្លែង​ផងដែរ​ថា លោក​កោត​ស​សើរ​នូវ​សម្រេចចិត្ត​របស់ Mark Zuckerberg ដែល​ហ៊ាន​ចំណាយលុយ ១៩​ពាន់​លាន​ដុល្លារ​អាមេរិក​ទិញ WhatsApp៕​

មតិយោបល់