តាកែវៈ ថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ មានពីរករណីភ្លើងឆេះព្រៃអស់ដីចំនួនប្រហែល៣៦ហិចតា នៅព្រៃប្រេងខ្យល់ចំណុចក្បែរសិប្បកម្មក្តារបន្ទះ របស់ក្រុមហ៊ុន អេ.អឹម.អឹម ជាប់ព្រំប្រទល់ក្រុងដូនកែវ ស្ថិតក្នុងភូមិត្រពាំងខ្នុរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ពីខាងលិចផ្លូវជាតិលេខ០២ ចំងាយប្រហែល២ km ។
រថយន្តពន្លត់ អគ្គិភ័យបានចេញអន្តរាគមន៍ ពីកម្លាំងពន្លត់អគ្គិភ័យ របស់ស្នងការនគរបាល ខេត្តតាកែវចំនួន០២ គ្រឿងក្រុមពន្លត់អគ្គិភ័យស្រុកដូនកែវ០១គ្រឿង និងក្រុមពន្លត់ អគ្គិភ័យរបស់អធិការនគរបាល ស្រុកទ្រាំងចំនួន០១គ្រឿង បានចុះពន្លត់អស់ទឹកចំនួន០៤ឡាន មានដូចជា៖
– រថយន្ត របស់ ស្នងការ ខេត្ត ចំនួន០២រថយន្ត
– រថយន្ត របស់ ស្រុកដូនកែវ ចំនួន០១រថយន្ត
– រថយន្ត របស់ អធិការដ្ឋានស្រុកទ្រាំងចំនួន០១រថយន្ត ។
លោកវរសេនីយ៍ឯក ឃុត ភិនអធិការនគរបាលស្រុកទ្រាំង បានដឹកនាំកម្លាំងនគរបាលស្រុក នឹងប៉ុស្តិ៍រដ្ឋបាលរនាមសហការ ជាមួយប្រជាការពារភូមិ នឹងប្រជាពលរដ្ឋចុះទៅពន្លត់ បានទាន់ពេលទាំងស្រុង នៅម៉ោងវេលាម៉ោង ០៣និង០០នាទីរសៀល ៕
មតិយោបល់