ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ទៅលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

ក្រចេះ: នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ចន្លោះម៉ោង ៧និង៣០នាទី ទៅម៉ោង ៨និង៣០នាទី មានករណីលង់ទឹក ត្រង់ចំណុចស្រះចិញ្ចឹមត្រី ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ ថន សុខម៉េង ភេទប្រុស អាយុ ៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

មូលហេតុ៖ ជនរងគ្រោះទៅលេងទឹកស្រះ និងមិនចេះហែលទឹក ទើបបណ្តាលឲ្យលង់ទឹកស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់