ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីប្រើប្រាស់សារជាតិញៀនម្នាក់ ពាក់ព័ន្ធករណីលួច

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង ២០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឫស្សីទី១ បានសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ នៅចំណុចផ្លូវ១៦៦ កែង១៤១ ភូមិ២ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា បង្កដោយជនសង្ស័យឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ លក់នំបុ័ង មានទីលំនៅផ្ទះជួល មិនចាំលេខ ផ្លូវមិនចាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន មានសារជាតិញៀន។ ចំណែកជនរងគ្រោះមាន ឈ្មោះ ចាន់ សំបូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាង និងសំភារៈដកហូតពីជនសង្ស័យរួមមាន៖១- ម៉ូតូ១គ្រឿងម៉ាកស្កូពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1QX9602 ជាម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យជនរងគ្រោះវិញ, ២- សំបុត្រផ្ញើម៉ូតូចំនួន ១ដុំ៣- ដែកកឹបចំនួន១ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់