សៀមរាបៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨និង១៥នាទី មានករណីខ្សែភ្លើងឆក់បុរសជាងសំណង់ម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចផ្ទះកំពុងសាងសង់ថ្មីមួយកន្លែង ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ ជិន សាវង់ មានអាយុ៣១ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិដូនកែវថ្មី ឃុំដូនកែវថ្មី ស្រុកពួក ខេត្តសៀមរាប ។
មូលហេតុ៖ ជនរងគ្រោះបានដាក់ជណ្ដើររន្ទាឡើងលើ បណ្តាលឲ្យប៉ះខ្សែភ្លើងមេ ឆក់ធ្លាក់រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះផងដែរ ៕
មតិយោបល់