ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបជនសង្ស័យម្នាក់ជាស្រ្តី ពាក់ព័ន្ធករណីធ្វើសកម្មភាពឆក់ខ្សែក

ស្វាយរៀង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាកម្លាំចម្រុះ បង្ក្រាបករណីឆក់ ស្ថិតនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បង្កដោយជនសង្ស័យ ០១នាក់ ស្រី អាយុ ៣៤ឆ្នាំ បានធ្វើសកម្មភាពឆក់យកខ្សែ(ក) ០១ខ្សែរបស់ជនរងគ្រោះ ០១នាក់ ស្រី អាយុ ២៣ឆ្នាំ ដែលពរកូនអាយុ ១៨ ខែ មានពាក់ខ្សែក ផ្លាកទីន ទម្ងន់ ១ ជីកន្លះដែលកំពុងទស្សនាក្នុងកម្មវិធីប្រណាំងទូកខេត្តស្វាយរៀង ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ប្រសិនបើមានហេតុការណ៍កើតឡើង សូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតបំផុត រឺតាមរយ:លេខទូរស័ព្ទទាន់ហេតុការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង 0977780007 ៕

មតិយោបល់