ព័ត៌មានជាតិ

ក្លឹបគិរីវង់សុខសែនជ័យ ត្រៀមប្រកាសកីឡាករថ្មីៗ សម្រាប់ប្រជែងលីគកំពូល ជើងទី២

CAMSOC-ភ្នំពេញ៖ ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យគ្រោងនឹងប្រកាសកីឡាករថ្មី៣នាក់បន្ថែម ដែលទើបតែជ្រើសរើសចេញពីយុវជនថ្នាល សម្រាប់ត្រៀមការប្រកួតលីគកំពូលកម្ពុជា ជើងទី២។
លោក ឯម តារា អគ្គលេខាធិការង ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យបានបញ្ជាក់ថា យុវជនទាំង៣នាក់ ដែលថ្នាក់ដឹកនាំ និងគ្រូបង្វឹកមើលឃើញពីការវិវឌ្ឍសមត្ថភាពល្អ ទើបយុវជនទាំងនេះ ទទួលបានឱកាសឲ្យឡើងមកឈុតធំ សម្រាប់ត្រៀមការប្រកួតជើងទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១នេះ។ តំណាងក្លឹបរូបនេះបន្តថា កីឡាករវ័យក្មេង៣នាក់ ត្រូវបានជ្រើសរើសចេញពីឈុតយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លឹបផ្ទាល់តែម្តង ហើយក្លឹបគ្រោងនឹងធ្វើការប្រកាសជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា ក្លឹបគីរីវង់សុខសែនជ័យ ក្រុមកីឡាក៣ឈុត ដែលមាន ឈុតធំ ឈុតយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ។ បច្ចុប្បន្ន ក្លឹបគិរីវង់សុខសែនជ័យ កំពុងឈរលេខ៨នៃតារាងពិន្ទុ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់៩ប្រកួត ឈ្នះ៤ ចាញ់៥ មាន១២ពិន្ទុ៕
ប្រភពរូបភាព៖ គិរីវង់សុខសែនជ័យ

មតិយោបល់