ព័ត៌មានជាតិ

ម្ចាស់នាំកូនទៅមណ្ឌលសុខភាព ផ្ទះឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះរងការខូច នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃចន្ទ ០៩កើត ខែចេត្រ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១១និង១៥នាទី ស្ថិតត្រង់ចំណុចភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក ។

ម្ចាស់ឈ្មោះ ថៃ ឡៃវ៉ាន់ ភេទប្រុស អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ មាន ស្រីណែ អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
ប្រភេទសំណង់៖ ផ្ទះ០១ខ្នងធ្វើអំពីឈើ ទំហំ០៤មx០៤ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។

ខូចខាត៖ -ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៤x០៤ម,-ប្រាក់រៀលចំនួន១០ម៉ឺនរៀល,-អង្ករចំនួន២០គីឡូក្រាម, -គ្រែចំនួន០១
,-សម្ភារមួយប្រើប្រាស់ក្នុងផ្ទះចំនួនទៀត ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ម្ចាស់ផ្ទះមិននៅ យកកូនទៅមណ្ឌលសុខភាពព្រៃគុយ ។

ករណីខាងលើនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុផ្តល់ព័ត៌មានយឺតយ៉ាវ៕

មតិយោបល់