ព័ត៌មានជាតិ

Bayern Munich លើកពានអាល្លឺម៉ង់​ត្រឹមជុំទី ២៧ ​បង្កើតជារឿងប្រវត្តិសាស្ត្រមួយទៀត (Video Inside)

អាល្លឹម៉ង់៖ប្រភពព័ត៌មាន Skysport បានចុះផ្សាយឲ្យដឹងថា ក្លិប Bayern Munich បា​នបង្ហាញ​កម្រិតពិសេស​របស់ពួកគេ ក្នុងការប្រកួតលីកក្នុងស្រុក ដែលជាពានរង្វាន់ក្នុងក្របខណ្ឌ Bundesliga ដោយ​​បង្កើតរឿងប្រវត្តិសាស្ត្រមួយទៀត ​ដោយលើកពានទី ២៤ ក្នុងចំណោម ២៧ ប្រកួត​តែប៉ុណ្ណោះ ដោយយកឈ្នះក្លិប Hertha Berlin ក្នុងលទ្ធផល ៣-១ កាលពីរាត្រីយប់មិញនេះ ។​

គ្រាប់បាល់ដែលធ្វើឲ្យក្លិបនេះ​អាចលើកពាន ក្នុងជុំទី ២៧ ដោយ​មិនចាំបាច់បន្ត​​ការប្រកួតទៀតនោះ គឺ ស្វែងរកគ្រាប់បាល់ដោយកីឡាករ Toni Kroos, Mario Gotze និង Franck Ribery ដែលធ្វើ​ឲ្យគ្រូបង្វឹក Pep Guardiola ទទួលបានកិត្តិយសបន្ថែមទៀត ។​
កាលពីជុំទី ២៦ ក្លិប ​Bayern Munich បានរំពឹងថា នឹង​អាចលើកពាន ក៏ប៉ុន្តែដោយមានគូប្រជែង​ដ៏ខ្លាំងក្លា Dortmund និង Schalke ដែល​បន្លាយពេលវេលារហូតដល់ជុំទី ២៧ តែម្តង ។​ កាលលើកពាននៅជុំទី ២៧ នេះដែរ វា​ចាត់ចូលជារឿងប្រវត្តិសាស្ត្រ​ក្នុងចំណោមមួយ ដោយ​​​បញ្ចប់ត្រឹមតែ មិនា នេះ ។​

ជាមួយនឹងការលើកពានដ៏ឆាប់រហ័សនេះដែរ Bayern Munich យ៉ាងឆាប់រហ័សនេះ វា​បាន​ធ្វើ​ឲ្យ Bayern Munich កាន់តែ​ងាយស្រួលទៀតហើយ ក្នុងការ​ បន្តទិសដៅលើកពាន Champions League ផងដែរ​។​ នៅវគ្គ ៨ ក្រុមចុងក្រោយ ​ក្លិប ម្ចាស់ជើង​អាល្លឺម៉ង់ ​ត្រូវ​ជួបជាមួយនឹងក្លិប Manchester United ហើយអ្នកគាំទ្រ​ជឿជាក់ថា ក្លិប Bayern Munich បំបាក់ក្លិបនេះ មួយនេះផងដែរ ។​
បញ្ជាក់ផងដែរថា សម្រាប់ Bayern Munich លើកពាន នៅជុំទី ២៧ នេះ មាន ៧៧ ពិន្ទុ ដោយលើល​ក្លិបគូប្រជែង Dortmund រហូតដល់ទៅ ២៥ ពិន្ទុ ឯណោះ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

1007088-16325170-640-360

មតិយោបល់