បាត់ដំបងៈ នៅថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ២០១៩ នៅវេលាម៉ោង៧និង៤០នាទី ព្រឹក ឈ្មោះ សឿន អ៊ិញ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានយកគោទៅចងឲ្យស៊ីស្មៅ នៅវាលស្រែខាងកើតភូមិ មានចំងាយ៥០០ម៉ែត្រ ក៏ប្រទះ ឃើញសាកសពចង.ក នៅលើដើមឈើលើដំបូកស្រែ។
សាកសពចង.កនោះ មានឈ្មោះ យួម ប្រឹម ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្ត បាត់ដំបង។
ឆ្លងតាមការពិនិត្យសាកសពនិងនៅកន្លែងកើតហេតុបានឲ្យដឹងថាសព ចងក ជាប់នឹងមែកឈើដោយខ្សែ អង្រឹងសំប៉ែត ពណ៏ ស្លឹកឈើ សព អតពាក់អាវ ស្លៀកខោក្រណាត់ជើងវែង ពណ៏រាងក្រហមប្រផេះ ខោក្នុង ជាខោក្រណាត់កាត់ធម្មតា មានខ្សែយឺត នៅលើក្បាល មុខ ដងខ្លួន ដៃ ជើងពុំមានស្លាកស្នាមអ្វីឡើយ។នៅលើប្រដាប់ភេទ មានចេញទឹក
កាមប្រឡាក់ ខោក្នុង និងភ្លៅ។ ដូច្នេះតាមការសន្និដ្ឋាន សាកសពឈ្មោះយួម ប្រឹម ពិតជាស្លាប់ ដោយធ្វើអត្ត
ឃាត ចងកសំលាប់ខ្លួន ពិតប្រាកដ៏មែន៕
ព័ត៌មានជាតិ
មតិយោបល់