ព័ត៌មានជាតិ

បក្ខពួកជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

កណ្ដាលៈ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទី ត្រង់ចំណុចលើផ្លូវជាតិលេខ៥១ ភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ពាក់ព័ន្ធនឹងករណីវាយប្លន់។

ជនរងគ្រោះចំនួន០២ នាក់៖ ១/ ឈ្មោះ រ៉េត សាវុធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិពងទឹក ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់ម៉ូតូម៉ាកសង់125 ស៊េរីឆ្នាំ២០២០ មានរបួសដៃខាងឆ្វេង ដេរ២២ថ្នេរ) និង២/ឈ្មោះ ឆិន សុឈឿន ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រនៅ ភូមិអន្លង់ចំណា ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ម្ចាស់ម៉ូតូម៉ាកបីតឆ្នាំ២០១៩ គ្មានរបួសស្នាមទេ)។

ចំណែកជនសង្ស័យចំនួន០៦នាក់៖
១/ ឈ្មោះ ផុន វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល (ឃាត់ខ្លួន)។
២/ ឈ្មោះ សុខហៀង លឹមហៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិស្លែងមានជ័យ ឃុំឈ្វាំងស្រុកពញ្ញាឮខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣/ ឈ្មោះ សាត សាន់ ហៅហ៊ូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ភូមិស្លែងមានជ័យ ឃុំឈ្វាំងស្រុកពញ្ញាឮ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៤/ ឈ្មោះ ផុន រ័ត្ន ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល (មេខ្លោងគេចខ្លួន)។
៥/ ឈ្មោះ អិន គឹមហួ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (គេចខ្លួន)។
៦/ ឈ្មោះ រិទ្ធ គីមលាប ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្ដាល (គេចខ្លួន)។

សម្ភារៈបាត់បង់៖ ម៉ូតូចំនួន០២គ្រឿង
១/ ម៉ូតូម៉ាកសង់ ១២៥ ពណ៌ខ្មៅ ស៊េរី ២០២០ ពាក់ផ្លាក លេខកំពង់ស្ពឺ ១P-០៦៣៤ លេខម៉ាស៊ីនND១២៥ME-៥៦៥០១៤៨ លេខតួND១២៥M-៥៦៥០១៤៨។
២/ ម៉ូតូម៉ាក បីត ពណ៌ក្រហម ស៊េរី ២០១៩ គ្មានផ្លាកលេខ លេខម៉ាស៊ីន និង លេខតួមិនចាំ (លិខិតលក់ទិញនៅក្នុងកែបម៉ូតូ)។

សម្ភារៈដកហូតបានរួមមាន៖
១/ ដាវកែឆ្នៃចំនួន ០២ដើម
២/ កាបូបដៃ ពណ៌ខ្មៅចំនួន០១
៣/ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន០៣ សន្លឹកឈ្មោះ ផុន រ័ត្ន ភេទប្រុស កើតថ្ងៃទី១០.០៦.១៩៩៤ មានទីលំនៅភូមិតាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
៤/ ប័ណ្ណបើកបររថយន្ត ថតចម្លង ចំនួន ០៣សន្លឹកឈ្មោះ ផុន រ័ត្ន ភេទប្រុស ភូមិចាអោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
៥/ ប័ណ្ណសម្គាល់យានយន្តចំនួន ០១សន្លឹក ឈ្មោះទេព បញ្ញា ផ្ទះ ១១ ផ្លូវលំសំបូរ សង្កាត់ដង្កោ ខណ្ដង្កោ ភ្នំពេញ។
៦/ ក្រដាស់បង្កាន់ដៃបញ្ចាំម៉ូតូ០២សន្លឹក យីហោពន្លឺភ្នំពេជ្រ
៧/ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លងចំនួន០២សន្លឹកឈ្មោះ អិន គឹមហួ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិតាអោកឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។
៨/ ម៉ូតូម៉ាកហុងដាបីត ពណ៌ទឹកប៊ិច បិតស្កត់ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួ៩០០៩៨២៤ លេខម៉ាស៊ីន៩០១០០៧៥ ពាក់ផ្លាកលេខភ្នំពេញ ១HY-០៦០២។

ដំណើររឿង៖ នៅមុនកើតហេតុ ជនរងគ្រោះ និងមិត្តភក្ដិមានគ្នាចំនួនប្រាំនាក់ ជិះម៉ូតូចំនួន ២គ្រឿង ទី១ម៉ាកសង់ និងទី២ម៉ាកបីត ចេញពីមើលល្ខោន នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ទៅផ្ទះនៅភូមិអន្លង់ចំណា ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពេលជិះមកដល់តាមផ្លូវលេខ៥១ ក៏ឃើញម៉ូតូ០១គ្រឿងម៉ាកបីត ជិះឌុបគ្នា០៣នាក់ តាមពីក្រោយចាប់ពីមុខវត្តអង្គតាឡឹក រហូតដល់
ការ៉ាស់សាំងទ្រីភាព ក៏វ៉ាទៅមុខបាត់ទៅ។
លុះដល់ចំណុចកើតហេតុ ជនសង្ស័យធ្វើសកម្មភាពស្ទាក់កាប់ជនរងគ្រោះ និងយកម៉ូតូជនរងគ្រោះចំនួន ២គ្រឿងតែម្តង ហើយជិះយកទៅទិសខាងជើងបាត់ទៅ។

តាមចម្លើយសារភាពរបស់ឈ្មោះ ផុន រាក់ បានសារភាពថា ខ្លួននឹងបក្ខពួក បានធ្វើសកម្មភាពវាយយកម៉ូតូ ចំនួន០៤លើក លើកទី១ នៅផ្លូវ៥១មុជញ្ជីងថ្លឹងឡាន បានម៉ូតូម៉ាកសង់ឆ្នាំ២០១៩ ពណ៌ខ្មៅ លើកទី២ នៅមុខការ៉ាអូខេចំប៉ីមាស ភូមិត្រពាំត្នោត ឃុំម្កាក់ បានម៉ូតូម៉ាកសង់ឆ្នាំ២០១៩ ពណ៌ខ្មៅ លើកទី៣ នៅមុខវត្តត្រពាំងពោធិ៍ ឃុំជ្រៃលាស់ ស្រុកពញាឮ បានម៉ូតូ១គ្រឿងសង់ឆ្នាំ២០១៧ពណ៌ខ្មៅ និងលើកទី៤ បានម៉ូតូ០១គ្រឿងម៉ាកសង់ ១២៥ ពណ៌ខ្មៅស៊េរី ២០២០ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១P-០៦៣៤ លេខម៉ាស៊ីន ND១២៥ME-៥៦៥០១៤៨ លេខតួND១២៥M-៥៦៥០១៤៨។ និង ម៉ូតូ០១គ្រឿងម៉ាក បីត ពណ៌ក្រហម ស៊េរី ២០១៩ គ្មានផ្លាកលេខ លេខម៉ាស៊ីន និង លេខតួមិនចាំ (លិខិតលក់ទិញនៅក្នុងកែបម៉ូតូ)។
ដោយពេលយកទៅបញ្ចាំ បានលុយឈ្មោះ ផុន រ័ត្ន ជាអ្នកបែងចែកឲ្យមកពួកខ្លួនម្នាក់មួយរយដុល្លារ ក្នុងមួយលើ។

ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់