ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ស្ទឹងត្រែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអូតស៊ីវុត្ថាស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធីពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនា។

ជនដៃដល់មានឈ្មោះលី សិទ្ធិ ភេទប្រុសអាយុ១៦ឆ្នាំនិងឈ្មោះភាពណូអែលភេទប្រុសអាយុ១៦ឆ្នាំ។ទាំង២នាក់មានទីលំនៅភូមិព្រែកសង្កាត់-ក្រុង-ខេត្តស្ទឹងត្រែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង១៣និង៤០នាទី។

ជនដៃដល់បានប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់កាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០២១នៅចំណុចកែងធនាគារកាណាឌីយ៉ាស្ថិតនៅភូមិកណ្ដាលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។

ជាមួយនឹងការឃាត់ខ្លួនកម្លាំងបានធ្វើការចាប់យកវត្ថុតាងរួមមានម៉ូតូ១គ្រឿងម៉ាកវ៉េវឣាល់ហ្វាពណ៌ខ្មៅដាវសាម៉ូរ៉ៃប្រវែង៧ទឹកដងឈើ,កាត់តាប៊ូម៉ូតូមានជាប់ស្លាកលេខម៉ូតូចំនួន០២មានលេខព្រៃវែង1J-6663នឹងស្ទឹងត្រែង1C-3889។

ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅឣយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់