ព័ត៌មានជាតិ

រថយន្តបើកត្រង់ម៉ូតូកាត់មុខ បុករថយន្តផាំងបែកចង្កៀង ក្រោយជជែកតឹងសរសៃក

ភ្នំពេញ: រថយន្តម៉ាកលុចស៊ីសមួយគ្រឿង បើកដោយនារីម្នាក់ ចុះពីស្ពានជ្រោយចង្វារមកត្រង់សំដៅទៅទិសខាងលិច ស្រាប់តែម៉ូតូឌ្រីមសង់បើកកាត់មុខ បុករថយន្តបញ្ឆិតបណ្តាលឲ្យបែកចង្កៀងក្រោយម៉ូតូ កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៩ នៅចំណុច លើផ្លូវជាប់រង្វង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តម៉ាកលុចស៊ីសRX300 ពណ៌កាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ2AS 2645 បើកដោយនារីម្នាក់។ ម៉ូតូម៉ាកហុនដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាលAF 7453 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើ បើកពីស្ពានជ្រោយចង្វារទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូខាងលើ បានបើកពីជើងទៅត្បូង ក៏បានបុកប៉ះបញ្ឆិតពីមុខរថយន្ត បណ្តាលឲ្យម៉ូតូខូចខាតបែកចង្កៀងក្រោយ និងក្រពឹតស្លាកលេខ។

បន្ទាប់ពីកើតហេតុភាគីទាំងសងខាងជជែកគ្នាតឹងសរសៃក តែក្រោយមកសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ភាគីទាំងសងខាងសម្រួលគ្នាបញ្ចប់រឿង៕

មតិយោបល់