តើធ្វើដូចម្តេចដើម្បីថែរក្សាសសៃសក់ឲ្យបានល្អ បន្ទាប់ពីការងូតទឹកសមុទ្រ? សទឹកមុទ្រសម្បូរទៅដោយសារធាតុពុល និងមេរោគជាច្រើនដែលនៅលាយឡំគ្នា ដូច្នេះហើយវាអាចមានបញ្ហាដល់ស្បែក និងសក់បន្ទាប់ពីបានងូតរួច។ ប៉ុន្តែមិនមែនគ្មានវិធីដោះស្រាយនោះទេ ក្រោយពីការងូតទឹកសមុទ្រហើយ អ្នកគ្រាន់តែធ្វើការអនុវត្តតាមវិធីមួយចំនួនដូចខាងក្រោមជាការស្រេច។
លាងសម្អាតសក់ភ្លាមៗបន្ទាប់ពីការលែងទឹក
នៅពេលដែលយើងហែលទឹកសក់ និងផ្ទៃមុខរបស់អ្នកនិងពោពេញទៅដោយជាតិអំបិល វាអាចមានគ្រោះថ្នាក់ដូចជាមានភាពស្អិតនៅពេលទទួលរងឥទ្ធិពលនៃព្រះអាទិត្យ, បាក់តេរី និងមេរោគផ្សេងៗទៀតដែលមាននៅក្នុងទឹកសមុទ្រ។ ដូច្នេះអ្នកគួរតែលាងសម្អាតសក់របស់អ្នកភ្លាមៗ បន្ទាប់ពីការហែលទឹក ប្រសិនបើមានការពន្យាពេល នឹងធ្វើឲ្យសក់របស់អ្នកមានគ្រោះថ្នាក់ ងាយនឹងស្ងួតរឹង។ មួយចំណុចដែលយើងគួរតែយកចិត្តទុកដាក់ គឺសាប៊ូដែលមានគុណភាពល្អមកលាងសម្អាតឲ្យបានហ្មតចត់នៅពេលងូតទឹកសាប ធ្វើបែបនេះទើបអាចជម្រះជាតិអំបិលនៅជាប់នឹងសក់របស់អ្នកបាន។
ប្រើប្រេង
ប្រសិទ្ធភាបនៃការប្រើប្រាស់ប្រេងអាចធ្វើឲ្យសក់របស់លោកអ្នកមានសភាបទន់រលោង ដោយហេតុនេះកម្រិតនៃសក់ផុយស្រួយក៏ត្រូវបាត់បង់ដែរ។ ជាពិសេសលោកអ្នកអាចប្រើប្រាស់វា បន្ទាប់បីការប្រើសាប៊ូផងដែរ ដើម្បីពង្រឹងស្រទាប់ការពារនៅលើសក់ ចិញ្ចឹមថែទាំ និងការជួយធ្វើឲ្យសក់មានសុខភាពល្អជៀសវាងការខូចសសៃសក់។
កុំសិតសក់នៅពេលសក់សើម
ការប្រើក្រាសសិតសក់នៅពេលសក់សើម គឺងាយនឹងធ្វើឲ្យសក់ជ្រុះ ជាពិសេសនៅពេលដែលអ្នកងូតទឹកសមុទ្រតែម្តង ព្រោះវាជាពេលដែលសមត្ថភាពសក់ចុះខ្សោយជាងធម្មតា។ អ្នកគូរតែរងចាំសក់ស្ងួតមុនពេលសិតសក់ ជាពិសេសយើងត្រូវជ្រើសក្រាសដែលមានលក្ខណៈទន់ និងប្រហោងធំៗបន្តិចដើម្បីកុំឲ្យប៉ះពាល់ដល់សក់ និងស្បែកក្បាល។ ដូចនេះអ្នកគួរតែប្រើប្រាស់ក្រែមជំនួយបន្តិចបន្តួចដើម្បីឲ្យការសិតសក់កាន់តែងាយស្រួល និងមិនធ្វើឲ្យសក់ជ្រុះ។
សម្អាតសក់ឲ្យស្ងួតតាមធម្មជាតិ
បន្ទាប់ពីងូតទឹកសមុទ្រសក់របស់យើងក្លាយទៅជាទន់ខ្សោយ ងាយនឹងផុយស្រួល។ ការប្រើប្រាស់ម៉ាស៊ីនសម្ងួតគឺមិនល្អនោះទេ ព្រោះវាអាចធ្វើឲ្យស្ថានភាពសក់ក្លាយទៅជាអាក្រក់។ វិធីដ៏ល្អបំផុត បន្ទាប់ពីប្រើប្រាស់សាប៊ូកក់សក់រួច អ្នកគួរតែប្រើកន្សែងកប្បាសមកជូតសម្អាតលើសក់ ដែលមិនធ្វើឲ្យប៉ះពាល់ដល់សក់៕
មតិយោបល់