កណ្ដាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកពញាឮធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីហិង្សារដោយចេតនាមានស្ថានទម្ងន់ទោសយកមកអធិការដ្ឋានគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ករណីនេះបានកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី ចំណុចភូមិដើមពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឭបានឲ្យដឹងថាជនរងគ្រោះចំនួន០២នាក់ទី១-ឈ្មោះទនសុភក្រ័ហៅកុយភេទប្រុសកើតឆ្នាំ២០០១ជនជាតិខ្មែរមុខរបរនៅផ្ទះនិងទី២-ឈ្មោះគិតភានិតភេទប្រុសកើតឆ្នាំ១៩៩៦ជនជាតិខ្មែរជាងទឹកនិងភ្លើង។ជនរងគ្រោះទាំង០២នាក់មានទីលំនៅភូមិថ្មសឃុំភ្នំបាតស្រុកពញាឮខេត្តកណ្តាល។
ចំណែកជនសង្ស័យមានចំនួន០៣នាក់(ឃាត់ខ្លួន)ទី១-ឈ្មោះឃឹមសុភក្រ័ភេទប្រុសកើតឆ្នាំ១៩៩០ជនជាតិខ្មែរទី២-ឈ្មោះឃនគឹមញ៉ានភេទប្រុសកើតឆ្នាំ១៩៩០ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ។ជនសង្ស័យទី១និងទី២មានទីលំនៅភូមិដើមពោធិឃុំភ្នំបាតស្រុកពញាឮខេត្តកណ្តាលនិងទី៣-ឈ្មោះតែមកុសលភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រមានទីលំនៅភូមិជ័យឧត្តមឃុំផ្សារដែកស្រុកពញាឮខេត្តកណ្តាល។ដោយឡែកវត្ថុតាងចាប់យក៖កាំបិតផ្គាក់ដងធ្វើពីឬស្សីប្រវែង០,៨០ម៉ែត្រ។
ប្រភពដដែលបន្តថាកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១ជនរងគ្រោះបានអង្គុយផឹកស្រាបៀនៅផ្ទះលក់ដូររបស់ឈ្មោះស៊ុនធារីបន្ទាប់មកភាគីខាងជនសង្ស័យបានជិះម៉ូតូមកដូរក្រវិលកំប៉ុងហើយទិញទឹកកកដោយភាគីសង្ស័យឲ្យអ្នកលក់ប្រញ៉ាប់យកទឹកកមកឲ្យខ្លួនមុនមកព្រោះប្រញ៉ាប់ភ្លាមនោះភាគីខាងរងគ្រោះនិយាយថាហ្អែងប្រញាប់អីក៍ប្រញាប់ម្លេះធ្វើឲ្យភាគីជនសង្ស័យខឹងក៏កើតជាគំនុំគំគួនគ្នារហូតមកដល់វេលាម៉ោង២៣ថ្ងៃខែឆ្នាំដដែលជនរងគ្រោះ២នាក់បានជិះម៉ូតូឌុបគ្នាខណៈមកដល់ចំណុចតាមផ្លូវក្រាលកៅស៊ូមុខផ្ទះឈ្មោះហៃក៏ត្រូវក្រុមជនសង្ស័យនាំគ្នាព្រួតវាយនិងកាប់ជនរងគ្រោះទាំង២នាក់បណ្ដាលឲ្យរងរបួយ៉ាងដំណំហើយបន្ទាប់មកត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮរួចហើយបានបញ្ជូនជនរងគ្រោះឈ្មោះទនសុភ័ក្រហៅកុយទៅកាន់មន្ទីរពេទ្យព្រះអង្គឌួងក្រុងភ្នំពេញ។
រហូតមកដល់ថ្ងៃទី២១ខែមីនាឆ្នាំ២០២១ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាតបន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញស្រាវជ្រាវនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន
នគរបាលស្រុកពញាឮដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕
មតិយោបល់