ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៤នាក់បន្ទាប់ពីHYUNDAI TRACTOR បុករថយន្ត CAMRY ពីក្រោយ

សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង ១៤និង ៣០នាទី នៅត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥–១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីបានអោយដឹងថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម

3A- 6255 បេីកបរដោយឈ្មោះ នី គន្ធា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់ នៅ ភូមិ ប្រស្រែលេី ឃុំវិហាលួង

ក្រុងសួង ខេត្តត្បួងឃ្មុំ មានអ្នករួមដំណេីរ ម្នាក់ បេីកបរមានទិសដៅពីត្បួង ទៅ ជេីង

បានបុក នឹងរថយន្ត មួយគ្រឿង ម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ 10 2- 0285 បេីកបរដោយឈ្មោះ លិញ លោ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណេីរចំនួន០៣ នាក់ បេីកបរមានទិសដៅពី ត្បួង ទៅជេីង ។

លោកអធិការបានបន្តទៀតថា : គ្រោះថ្នាក់នេះបង្កឡេីងដោយអ្នកបេីកបររថយន្តពាក់ផ្លាកលេខ កំពង់ចាម 3A-6255 បេីកបរក្នុងល្បឿន

លឿន និងខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយបុករថយន្ត ពាក់ផ្លាកលេខ រដ្ឋ 10 -2- 0285 ពីក្រោយ បណ្តាល អោយ រងរបួសមនុស្សចំនួន ០៤នាក់ (ស្រាល០៣នាក់ ធ្ងន់ ០១នាក់ )និងខូចខាតរថយន្តចំនួន ០២គ្រឿង (ស្រាល០១គ្រឿង ធ្ងន់០១គ្រឿង ) ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

 

មតិយោបល់