ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ចូលលួចទ្វារដែករបស់ផ្ទះខ្មោចបារាំងសេះ ត្រូវសមត្ថកិច្ចឃាត់ជាប់

កំពង់ស្ពឺ: ជនសង្ស័យលួចទ្វារដែកផ្ទះខ្មោចបារាំង ត្រូវ នគ រ បាល ស្ទាក់ឃាត់បានជាក់ស្ដែងរួមជាមួយនិងវត្ថុតាង ទ្វារដែក ចំនួន ៤ផ្ទាំងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី នៅចំណុចផ្ទះខ្មោចបារាំងសេះ ដែលទុកចោលគ្មានអ្នកមេីលថែរក្សា ស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ សុន វល្លិ ភេទប្រុស អាយុ21ឆ្នាំ មានទីលំនៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ រកស៊ី ដឹកសត្វគោ បានយករឺម៉ក ចូលលួចដោះយកទ្វារ ដែ កចំនួន ៤ផ្ទាំង ដាក់លេីរឺម៉ កបម្រុងដឹកចេញ ត្រូវ បានប្រជាពលរដ្ឋ បានរាយកា រ ណ៍ សមត្ថកិច្ច ចុះឃា ត់បានជាក់ ស្ដែង នាំខ្លួន មកកាន់បុស្ដិ៍នគរបាល រដ្ឋបា ល រការធំ ដេីម្បី សាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបា នឆ្លេីយថា ស ម្ភារ: ក្នុងផ្ទះខ្មោចបារាំងសេះ គឺបារាំងស្លាប់យូរ ហេី យ គ្មានសាច់ញាតិមកមេីលថែ គេស្ដាយកេីតមានគំ និតចូល លួ ចយកតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ច បានដកហូតរឺម៉កុម៉ូតូនិងដែកចំនួន ៤ផ្ទាំង ជាប្រភេទ ទ្វារផ្ទះ និងកសាងសំណុំរឿង បញ្ជូន ទៅតុលាការ ចាត់ការ តាមនិតិវិធី ៕

 

មតិយោបល់