កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ មីនា ឆ្នាំ២០២១ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ស្រុង សានស្រីកា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកលក់កាហ្វេ ទីលំនៅភូមិ ស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ រុន ទិត្យធិរក្ស ហៅ ម៉ី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ( ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ ១–ទូរសព្ទដៃ០២គ្រឿង៖ –ម៉ាក iphone X ពណ៌ ខ្មៅ ចំនួន ០១គ្រឿង (របស់ជនរងគ្រោះ) ។
–ម៉ាក Nokia អិនចុចពិល០១គ្រឿង ពណ៌ ស ។ ២–ម៉ូតូម៉ាក Honda c125 ពណ៌ខ្មៅចំនួន ០១គ្រឿង ស៊េរី ២០២០ ពាក់ស្លាកលេខ ភ្នំពេញ IL 5991 ។
នៅថ្ងៃកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការ នៅហាងលក់កាហ្វេយីហោ អ្នកម្តាយដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងហុង Beat ពណ៌ក្រហមទៅផ្ទះរបស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ២០B ទៅទិសខាងលិច ពេលធ្វើដំណើរទៅដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IL 5991 មកពីក្រោយបានធ្វើសមក្មភាព ឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ដែលទុកនៅក្នុងឃ្លុបម៉ូតូខាងមុខ ផ្នែកខាងឆ្វេង ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ និងដេញតាមពីក្រោយ ភ្លាមនោះសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ អន្លង់រមៀតដែលប្រចាំការនៅក្បែរនោះបានដេញតាមពីក្រោយ ហើយស្រែតាមវិទ្យុទាក់ទង អាយកូមធ្វើការពួនស្ទាក់ គ្រប់ច្រកល្ហករហូតមកដល់ចំណុចភូមិឆ្មាពួន ឃុំជើងកើប ទើបជនសង្ស័យផ្តួលម៉ូតូរត់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់