ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន មុខសញ្ញាម្នាក់ដែល គប់ កញ្ចក់ រថយន្ត តាម ដងផ្លូវ

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ពី ថ្ងៃ ទី ២៥ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ០៨ និង ៣០ នាទី នៅ ចំណុច ភូមិ អន្លង់ ក្រូច ឃុំ បួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្ត តាម យោបល់ ដឹកនាំ របស់ លោក ឧត្តមសេនីយ៍ទោ សាត គឹ ម សាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង និង យោបល់ របស់ លោក វរសេនីយ៍ឯក លឹ ម ពុ ទ្ធី ឡា ស្នងការ រង ផែន ការងារ នគរបាល ព្រហ្មទណ្ឌ ព្រមទាំង បានការ សម្របសម្រួល លើ នីតិវិធី ពី ឯកឧត្តម គឺ ប៊ុ ណ្ណា រ៉ា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ ហេង បារាំង អធិការ នគរបាល ស្រុក ភ្នំព្រឹក បាន ដឹកនាំ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ។

ជនសង្ស័យ ឈ្មោះ វាន់ ជឿន ភេទ ប្រុស អាយុ ៣១ ឆ្នាំ មាន ទីលំនៅ ភូមិ ស្ពាន ឃុំ បន្សាយ ត្រែង ស្រុក ថ្មគោល ខេត្តបាត់ដំបង ពាក់ព័ន្ធ ករណី ធ្វើ ឱ្យ ខូចខាត ដោយ ចេតនា គប់ កញ្ចក់ រថយន្ត ដែល បើកបរ លើ ដងផ្លូវ ។

សូម ជម្រាប ជូន ថា កាលពី ថ្ងៃ ទី ២៣ ខែមីនា ឆ្នាំ ២០២១ វេលា ម៉ោង ១ និង ៣០ នាទី រំលង អធ្រាត្រ នៅ ចំណុច ភូមិ ដំណាក់ ក្សាន្ត ឃុំ បួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ជនសង្ស័យ មិន ស្គាល់ អត្តសញ្ញាណ បាន ប្រើប្រាស់ ដុំ ថ្ម គប់ កញ្ចក់ រថយន្ត ម៉ាក ហ៊ី យ៉ា ន់ ដាយ ពណ៌ លឿង ពាក់ ស្លាក លេខ ភ្នំពេញ 3C-2723 បែក កញ្ចក់ ទ្វារ រថយន្ត ផ្នែក ខាងស្ដាំ ក្នុង ខណ: រថយន្ត នេះ កំពុង បើកបរ លើ ដងផ្លូវ ប៉ុន្តែ មិន បណ្តាល ឱ្យ មាន របួស ស្នាម ដល់ មនុស្ស ឡើយ ។ នៅ ក្រោយ ពេល កើតហេតុ ជន រង គ្រោះជា ម្ចាស់ រថយន្ត ឈ្មោះ ស៊ា សេង ភេទ ប្រុស អាយុ ៤២ ឆ្នាំ មាន ទីលំនៅ ភូមិ គីឡូ ១៣ ឃុំ សន្តិភាព ស្រុក សំពៅ លូន ខេត្តបាត់ដំបង បាន ដាក់ ពាក្យបណ្តឹង ចូល ទៅ សមត្ថកិច្ច នគរបាល មូលដ្ឋាន ពី ករណី នេះ ហើយ ឆ្លង តាម រយ: ការ ស្រាវជ្រាវ សមត្ថកិច្ច កំណត់ បាន ពីមុខ សញ្ញា នេះ រហូត ឈាន ទៅ ធ្វើការ ឃាត់ខ្លួន បាន តែ ម្តង ។ នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ បាន ឆ្លើយ សារភាព ថា រូបគេ តែ ម្នាក់ឯង ហើយ តែ ម្តង គត់ ដែល បាន យក ដុំ ថ្ម គប់ ទៅ លើ រថយន្ត នៅ ទីកន្លែង កើតហេតុ នោះ ប្រាកដ មែន ហើយ ចំពោះ មូលហេតុ ដែល ខ្លួន គប់ នេះ គឺ ដោយសារ រថយន្ត នោះ បើកភ្លើង ភ្លឺ ធ្វើ ឱ្យ ចាំង ភ្នែក ។ ទោះជា យ៉ាងណា នេះ គឺជា ការ លើ ឡើង របស់ ជនសង្ស័យ តែ ប៉ុណ្ណោះ ក៏ ប៉ុន្តែ សមត្ថកិច្ច រួម ទាំង អ្នក ធ្វើ ដំណើរ នៅ ពេល យប់ ឆ្លងកាត់ មូលដ្ឋាន នេះ បាន បង្ហាញ ថា មាន ករណី គប់ កញ្ចក់ រថយន្ត ផ្សេង ទៀត នៅ ទីនោះ នា ពេល កន្លង មក ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុង កសាង សំណុំរឿង បញ្ជូន ជនសង្ស័យ មក ការិយាល័យ ជំនាញ ដើម្បី ចាត់ការ បញ្ជូន បន្ត ទៅ សាលាដំបូង ខេត្តបាត់ដំបង ចាត់ការ តាម នីតិវិធី ច្បាប់ ៕

 

មតិយោបល់