ព័ត៌មានជាតិ

ន​គ​រ​​​​​ដែ​ល​​ហា​ម​​ផ្តា​ច់​​​មិ​ន​​ឲ្យ​​ម​នុ​ស្ស​​​ប្រុ​ស​​ចូ​ល​​

នគរ​ស្រី​មួយ​ដែល​គេ​ហៅថា ទីក្រុង Shakebao ឬ Chako Paul City​នៅ​ទី​នេះ​ដោយ​មាន​មនុស្ស​ស្រី​រស់នៅ ជាង ២៥០០ នាក់​មក​ពី​ទ្វីប​អឺរ៉ុប​ផ្សេងគ្នា ។​​សម្រាប់ Shakebao ឬ Chako Paul City គឺ​ហាមផ្តាច់​មិន​ឲ្យ​មនុស្ស​​ប្រុស​ចូល​ឡើយ ។​ក្នុងករណី​បំពាន​នៅតែ​ចង់​ចូល​នោះ​ប៉ូលិស​ស្រី នៅ​ជាយដែន​​នៃ​ទីក្រុង​នេះ នឹង​ចាប់វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដោយ​ចាត់ទុក​ជា​ទណ្ឌកម្ម ឬ​ជា​​ការពិន័យ​។​
AMAZONS
​ប្រជាជន​ក្នុង​នគរ​ស្រី Shakebao ឬ Chako Paul City​នេះ ការងារ​ចម្បង​​របស់​ពួកគេ​គឺ កាប់​ឈើ​នៅក្នុង​ព្រៃ ដូច្នេះ​មនុស្ស​ស្រី​មួយ​ចំនួន​ធំ​របស់​ទីក្រុង​នេះ​​នៅ​ចង្កេះ​របស់​ពួកគេ​គឺ​សម្បូរ​ទៅដោយ​គ្រឿង​ឈើ ដែល​សៀត​ជាមួយ​នឹង​ខ្សែ​​ក្រវ៉ាត់​ក្រាស់ៗ​នោះ និង​មាន​ស្ត្រី​ខ្លះ​ទៀត​ទៅ​ធ្វើការ​នៅ​កៀក និង​ទីក្រុង​របស់​គេ​​ពេល​យប់​ទើប​ត្រលប់​មកវិញ​។​​កិត្តិនាម​ដ៏​អស្ចារ្យ នៃ​នគរ​ស្រី​មួយ​នេះ ឬ​អាច​ហៅថា នគរ​ស្រីល្វោ បាន​ធ្វើឲ្យ​វិស័យ​​ទេសចរណ៍​នៃ ទីក្រុង​មួយ​នេះ​មាន​ការកើនឡើង​ជា​លំដាប់​។​​គួរ​បញ្ជាក់​ផង​ដែរ​ថា Chako Paul City នេះ​ដែរ​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស ស៊ុយ​អ៊ែត​៕​
shakebao_slott

មតិយោបល់