ព័ត៌មានជាតិ

ជោគ​វាស​នា​​ក្រុម​អ៊ីស្លាម Muslim Brotherhood ដែល​មាន​ប្រវត្តិ​យូរ​នឹងមាន​ ឥទ្ធិពល​ជាង​គេ​នៅអេ​ហ្ស៊ី​ប​កំពុងស្ថិត​នៅ​ក្នុង​ភាព​មន្ទិលសង្ស័យ​នៅឡើយ​

​ទីក្រុង​ប៉េកាំង ( 19/08/13 ) : ក្រុម​សាសនា​អ៊ីស្លាម Muslim Brotherhood ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​កំពុងស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​មួយ​ក្រោយ​ការកោះហៅ​ឲ្យមាន​ជំនួប​ទ្វេរភាគី​មួយ​នៅ​ថ្ងៃ​អាទិត្យ​ជាមួយនឹង​ក្រុម​ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ដែល​មាន​កម្លាំង​និង​អាវុធ​ខ្លាំង​ជាង​នោះ​។​

​លោក​ប្រធានាធិបតី​បណ្តោះអាសន្ន​បច្ចុប្បន្ន Hazem el-Beblawi ធ្លាប់​បាន​ស្នើរ​សុំឲ្យ​មាន​ការរំលាយចោ​ល​នូវ​អង្គការ​សាសនា​មួយ​នេះ​នៅពេល​ដែល​លោក​អនុ​ប្រធានាធិបតី Ziad Bahaa el-Din នៅ​តែ​ទទូច​ឲ្យមាន​ការពិភាក្សា​និង​សម្រុះស​ម្រួ​ល​គ្នា​វិញ​។​ក្រុម​អ្នកវិភាគ​នយោបាយ​កំពុងតែ​ពិភាក្សា​វែកញែក​គ្នា​ក្រោម​ប្រធានបទ​នៃ​ស្ថានភាព​របស់​ចលនា​អ៊ីស្លាម​ដ៏​ធំ​ជាង​គេ​និង​ចុងក្រោយ​គេ​បង្អស់​មួយ​នេះ​។​
Muslim Brotherhood
​អ្នកវិភាគ​ជា​ច្រើន​បាន​អះអាង​ថា​ក្រុម​ចលនា​សាសនា​អ៊ីស្លាម Mulsim Brotherhood និង​មិន​អាច​មាន​ឥទ្ធិពល​តទៅទៀត​ទេ​នៅក្នុង​ឆាកនយោបាយ​របស់​ប្រទេស​ហើយ​វា​ត្រូវ​បាន​ជ្រើស​យកមក​ដាក់​ក្នុង​ដំណោះស្រាយ​សម្រាប់​វិបត្តិ​បច្ចុប្បន្ន​គឺ​ដើម្បីឲ្យ​មាន​ការប្រសើរឡើងវិញ​នូវ​ការប្រឈមមុខ​គ្នា​រវាង​អជ្ញាធរ​និង​ប្រជាជន​ប៉ុណ្ណោះ​។​បើ​ទោះបីជា​យ៉ាងណាក្តី​អ្នកវិភាគក៏​បាន​បញ្ជាក់​ផងដែរ​ថា​វា​គ្រាន់តែ​ជា​ការលើកឡើង​នាពេល​បច្ចុប្បន្ន​តែ​ជីវិត​នៅក្នុង​ឆាកនយោបាយ​របស់​ក្រុម​នេះ​មិន​ឆាប់​ពេក​នោះ​ទេ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​សាសនា​អ៊ីស្លាម Muslim Brotherhood ជា​ចលនា​សាសនា​ធំ​ជាងគេ​បង្អស់​នៅ​ពិភព​អារ៉ាប់​ហើយ​វា​មាន​សាខា​នៅ​តាម​ប្រទេស​ជាង 50 រូ​ម​មាន​ស៊ី​រី ស៊ូដង់ ហ្សក់​ដង់ និង ប៉ា​លី​ស្ទីន ផង ហើយ​ដែល​មាន​ទីតាំង​ធំ​ជាងគេ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​៕​

មតិយោបល់