ព័ត៌មានជាតិ

ករណីបាក់ប្លង់សេអគារចាស់មានអាយុកាលជាង ១០០ឆ្នាំ បណ្ដាលឲ្យប្ដីប្រពន្ធ ២នាក់ រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង ១២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានករណីបាក់ប្លង់សេបណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ១៧កែង១១០ សង្កាត់ផ្សារចាស់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ៣នាក់ ប្ដីប្រពន្ធ និងកូនស្រី បាននាំគ្នាយកប៉ៅអ៊ីទៅដេកមាត់ជណ្ដើរឡើងចុះ ក្នុងអគារសំណង់ចាស់ទ្រុនទ្រោម និងមានអាយុកាលជាង ១០០ឆ្នាំ មកហើយ បណ្ដាលឲ្យបាក់ប្លង់សេចុះមកក្រោមធ្លាក់ រងរបួសធ្ងន់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់