ព័ត៌មានជាតិ

កម្លាំងនគរបាលចុះអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងចំនួន ០២កន្លែង នៅខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៥ និងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសង ចំនួន ០២កន្លែង ៖

១-នៅថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង ១៥៖០០​ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង បានចុះអប់រំ ល្បែងស៊ីសង (លេងបៀរ) នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង។
២-នៅថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៤:០០​នាទី​ កម្លាំងអធិការនគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំល្បែងស៊ីសង (ខ្លាឃ្លោក)​ នៅចំណុចភូមិស្រះស្រង់​ ឃុំ​គោកខ្ពស់​ ស្រុកបន្ទាយអំពិល​។

ករណីខាងលើ កម្លាំងជំនាញបានធ្វើការអប់រំម្ចាស់ទីតាំង និងអ្នកលេង នៅនឹងកន្លែងកើតហេតុ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បន្តទៀត៕

មតិយោបល់