ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាងគ្រឿងញៀន

ព្រះសីហនុ: ថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង២០ នាទី កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានទទួលបទបញ្ជាផ្ទាល់ពីលោក វរ:សេនីយ៌ឯក ហួ យ៉ៃ អធិការឲ្យចេញជួយស្ទាក់ ឃាត់រថយន្តមួយគ្រឿងម៉ាក LEXUS 330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AE-3298 ដែលគេចពីគោលដៅចត្តាឡីស័ក ស្រុកស្ទឹងហាវរហូតដល់ម៉ោង១០និង១០ កម្លាំងក៏ប្រទះឃើញរថយន្តខាងលើ នៅមុខជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ខណ:ពេលនោះដែរ ម្ចាស់រថយន្តក៏បើកត្រឡប់ក្រោយ គេចទៅផ្លូវជាតិលេខ៤វិញ រួចកម្លាំងសមត្ថកិច្ចក៏ដេញពីក្រោយ រហូតដល់ចំណុចមុខចម្ការដូងប្រេង១០០ខ្នង ដែលស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់មកទើបបានឃាត់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ WU YAO ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាកដ ។

ដកហូតបាននៅវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២ កញ្ចប់
-ទូរស័ព្ទចំនួន០១ គ្រឿង
-បំពងជក់ចំនួន០២
-ដបជក់ចំនួន០១
-ដែកកេះចំនួន ០២
-លិខិតឆ្លងដែនចំនួន០១
-ប័ណ្ណសម្គាល់ខ្លួនចំនួន០២
-ដងឡាមចំនួន០១
-រថយន្តចំនួន០១ គ្រឿង ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់