ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះសិប្បកម្ម ទ្វារ បង្អួចមួយកន្លែង នៅស្រុកឧដុង្គ

កំពង់ស្ពឺ: ថ្ងៃសៅរ៍ ១៤ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១និង៤០នាទីយប់ មានករណីអគ្គិភ័យឆេះសិប្បកម្ម ទ្វារ បង្អួចមួយកន្លែង ទំហំ ១២x២៤ ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ស្ថិតនៅក្នុងភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធរបស់ឈ្មោះ បាត់ តត (ប្តី) អាយុ ៥៥ឆ្នាំ និង ឈ្មោះ ចាង មួយនី (ប្រពន្ធ) អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

+ការខូចខាតរួមមាន៖
-ឆេះសម្ភារ:រោងសិប្បកម្មអស់ទាំងស្រុង ។

+ករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងមិនមានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

+កិច្ចប្រតិបត្តិការ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការជាមួយកម្លាំងការិយាល័យអគ្គិភ័យខេត្តកំពង់ស្ពឺ ប្រើប្រាស់កម្លាំងរួមចំនួន ២៧នាក់ ក្នុងនោះកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គចំនួន ១៥គ្រឿង ។
– ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់អធិកាដ្ឋាននគរបាលស្រុកឧដុង្គចំនួន ០១គ្រឿង និង ប្រើទឹកអស់ចំនួន ០៨ឡាន ។
– កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង ០៥:០០ នាទីព្រឹក ថ្ងៃ ខែ ឆ្នាំ ដដែល ៕

មតិយោបល់