ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប១គ្រឿង បើកកៀរម៉ូតូសណ្តោងរ៉ឺម៉កដឹកហ្គាស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង រវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកហ្គាស បណ្ដាលឲ្យដាច់កាងមុខធ្លាក់ កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្បែរនឹងរង្វង់មូលចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ford reanger ពាក់ផ្លាកលេខភ្នំពេញ 2AL- 00 36 ដែលធ្វើដំណើរស្របទិសជាមួយនឹងម៉ូតូរ៉ឺម៉កដឹកហ្គាសខាងលើ ក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែភាគីទាំងសងខាងកៀរគ្នា បណ្ដាលឲ្យរថយន្តដាច់កាងខាងមុខធ្លាក់ រងការខូចខាតយ៉ាងដំណំ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការគូសវាសបាញ់ថ្នាំ យកដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នា ៕

មតិយោបល់