ព័ត៌មានជាតិ

អាណិតណាស់! មន្ត្រីយោធាម្នាក់ មកពីស្រុកស្រែត្រូវក្រុមក្មេងស្ទាវវាយយកលុយអស់ជាង១លាន និងទូរសព្ទ១គ្រឿងនៅស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ ទើបនឹងមកពីស្រុកស្រែ ទៅផឹកស៊ីនៅម្តុំច្បារអំពៅ ត្រឡប់មកវិញដល់លើស្ពានអាកាសស្ទឹងមានជ័យថ្មី ក៏បានដេកលើស្ពាន ស្រាប់តែត្រូវក្រុមក្មេងស្ទាវ វាយយកលុយអស់ចំនួនជាង១លានរៀល និងទូរសព្ទ១គ្រឿង​ទៅបាត់ដោយសុវត្ថិភាព បណ្តាលឲ្យគាត់រងរបួសពោរមុខ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យថ្មី។

បើតាមប្រភពពីបុរសរងគ្រោះខាងលើឈ្មោះ ឈិន សាវុន ជាមន្ត្រីយោធា បានរៀបរាប់ទាំងយំបានឲ្យដឹងថា គាត់មានស្រុកកំណើតនៅខេត្តកំពង់ចាម ទើបនឹងឡើងមកភ្នំពេញដើម្បីរកការងារធ្វើ ហើយក៏បានទៅផឹកស៊ីជាមួយមិត្តភក្តិនៅម្តុំច្បារអំពៅ ក្រោយពីផឹកស្រវឹងរួចមកគាត់បានដើរមកដេកតាមស្ពានខាងលើ ស្រាប់តែមានក្រុមក្មេងស្ទាវចំនួន២ម៉ូតូបានចុះមកវាយរូបគាត់ បណ្តាលឲ្យរបួសពោរមុខ យកលុយគាត់អស់១លានជាង និងទូរសព្ទដៃ១គ្រឿងទៅបាត់ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង៕

មតិយោបល់