ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លងម៉ែ». សំរាប់ព្យាបាលជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ«នគរទេព»ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ«ហ្លងម៉ែ»បន្ទាប់ពីទិញរួចរាល់។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ«នគរទេព»ថ្មីមួយទៀត ។ សម្តេចតេជោ បានបន្ថែមថា ថ្ងៃនេះមន្ទីរពេទ្យ នគរទេពចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ហើយ។

សូមជំរាបថា មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ១៩«ពេទ្យនគរទេព»មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់«The Great Duke»ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។ មន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប៕

ប្រភព៖ Fresh news

មតិយោបល់