កំពង់ស្ពឺៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី លើផ្លូវជាតិលេខ 4 (36-37) ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគងស្រុកសំរោងទង មានម៉ូតូ 1គ្រឿងម៉ាកហុងដាសេ125 សេរី2019 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HP-0753 អ្នកបើកបរឈ្មោះភ្លាក់ ទី ភេទប្រុស អាយុ 20ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកបរពីទិសខាងកើតទៅទិសខាងលិចមកដល់ចំណុចខាងលើបាន ប៉ះដៃម៉ូតូ 1គ្រឿងមិនស្គាលអត្តសញ្ញាណ (ក្រោយពេលកើតហេតុរួច បានបើកម៉ូតូគេចចេញពីកន្លែងកកើត ហេតុ) ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលអោយម៉ូតូដួលរួចខ្ទាត់អ្នកបើកម៉ូតូឈ្មោះ ភ្លាក់ ទី ចូលរថយន្ត 1គ្រឿងទៀតម៉ាកនីសាន់ ពណ៍ត្រេអុី ពាក់ស្លាកលេខខេមរភូមិន្ទ05.3-0640 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( ចុះរត់បាត់) ដែលកំពុងបើកបញ្ច្រាសទិសគ្នា បណ្តាលអោយគ្រោះថ្នាក់មនុស្ស និងខូចសម្ភារដូចជា :
ស្លាប់មនុស្ស 1នាក់ប្រុស (ភ្លាក់ ទី) នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនក្រុមគ្រួសារ ។
ខូចខាតម៉ូតូ 1គ្រឿងកម្រិតស្រាល
ចំពោះវត្ថុតាងរថយន្ត និងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ។
ចំណែកម៉ូតូ 1គ្រឿងទៀតកំពុងស្រាវជ្រាវកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់