ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី លើផ្លូវជាតិលេខ 44 (26-27) ត្រង់ចំណុចភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង មានម៉ូតូ01គ្រឿង ម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1O-4133 អ្នកបើកបរឈ្មោះពៅ ប៉ន ភេទប្រុស អាយុ64ឆ្នាំ រស់នៅភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឳរ៉ាល់ បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបានបុករថយន្ត 1គ្រឿង ម៉ាកNissan Deisel ពណ៌ស–ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ KDL-0403 សណ្តោងសឺមីរឺម៉កពាក់ស្លាកលេខកំពង់ស្ពឺ 4A-0474 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយពេលកើតហេតុរួច) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម ៖

ស្លាប់មនុស្ស 01នាក់ប្រុស (ពៅ ប៉ន)នៅកន្លែងកើតហេតុ

ខូចម៉ូតូ 01គ្រឿងធ្ងន់ និងរថយន្ត 01គ្រឿងស្រាល

ចំពោះវត្ថុតាងទាំង 02គ្រឿងកំពុងចាត់ចែងរករថយន្ដដើម្បីស្ទូចយកទៅរក្សាទុក ៕

 

មតិយោបល់