ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី​បង្ក​ហិង្សា ​

​បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ បន្ទាប់​ពី​ស្រវឹងស្រា​ហើយ​បាន​ចូល​ ទៅ​បង្ក​អំពើ​ហិង្សា​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ដោយ​បាន​វាយ​ទៅ​លើ​កងកម្លាំង​យាម​ប្រចាំការ​នៅ​ទៅ​នោះ​ ។​

​ហេតុការណ៍​នេះ​ កើតឡើង​នៅ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៥និង​០០​នាទី​ បង្ក​ដោយ​ជនសង្ស័យម្នាក់​ នៅ​ត្រង់​ចំណុច​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ថ្មគោល​ (​មណ្ឌល​ច​ត្តា​ឡី​ស័ក​)​ ។​

​នគរបាល​ស្រុក​ថ្មគោល​បាន​រាយការណ៍​ ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ ផែ​ គឹ​ម​សែន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយ​សំរោង​ ឃុំ​តា​ពូ​ង​ ស្រុក​ថ្មគោល​ បាន​ផឹកស្រា​ស្រវឹង​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ថ្មគោល​ (​មណ្ឌល​ច​ត្តា​ឡី​ស័ក​)​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ពេល​កម្លាំង​ប្រចាំការ​ហាមឃាត់​ ជនសង្ស័យ​ក៏​បាន​វាយ​ទៅ​លើ​កង​កម្លាំងយោធា​ឈ្មោះ​ អ៊ុ​ម​ សំខាន់​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ទំពូង​ជើង​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ចំនួន​០១​ដៃ​ បណ្តាល​ឲ្យរ​ងរ​បួស​ត្រង់​ថ្ពាល់​ខាងឆ្វេង​។​

​នៅ​ពេល​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​ កំពុង​កសាង​សំណុំរឿង​ បញ្ជូន​មក​ការិយាល័យ​ជំនាញ​ ដើម្បី​អនុវត្ត​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់