ភ្នំពេញ: រថយន្តពន្លត់អគ្គិភ័យ ១១៣គ្រឿង ត្រូវបាននាំមកដល់ប្រទេសកម្ពុជា ដើម្បីយកទុកពង្រឹងប្រតិបត្តិការ ពន្លត់អគ្គិភ័យ នៅក្នុងប្រទេស កម្ពុជា ត្រូវបាននាំចូលមកតាម កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ហើយ កាលពីព្រឹកមិញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ។
ក្បួន បានបើកចូលមកកោះពេជ្រ ដើម្បីរក្សាទុក និងបែងចែងរថយន្តទាំង ១១៣គ្រឿងនេះ ចែកចាយនាពេលឆាប់ៗនេះ ទៅតាមបណ្តាខេត្តចំនួន ៩៩គ្រឿង ហើយនឹងចែកចាយបន្ត ទៅតាមស្រុក ដែលដាច់ស្រយ៉ាល និងប្រឈមគ្រោះអគ្គិភ័យ បំផុត។
ដោយឡែករថយន្ត ចំនួន ១៤គ្រឿងទៀត ត្រូវរក្សាទុក នៅនាយករដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើប្រតិបត្តិការ ពន្លត់អគ្គិភ័យ ក្នុងរាជធានីភ្នំពេញ ផងដែរ៕
https://youtu.be/8ncIndqOmgY
មតិយោបល់