ព័ត៌មានសិល្បៈ និងកម្សាន្ត

តោះ!ស្វែងយល់អំពីប្រភេទពូជឆ្កែចិញ្ចឹម​ Golden Retriever សំរាប់អ្នកស្រលាញ់សត្វចិញ្ចឹម

Golden Retriever គឺជាពូជឆ្កែដ៏ពេញនិយមបំផុតមួយនៅសហរដ្ឋអាមេរិក។ ដែលមានអាកប្បកិរិយាអត់ធ្មត់និងរួសរាយរាក់ទាក់ធ្វើឱ្យវាក្លាយជាសត្វចិញ្ចឹមក្នុងគ្រួសារដ៏អស្ចារ្យហើយភាពវៃឆ្លាតធ្វើឱ្យពួកវាក្លាយជាសត្វឆ្កែដែលមានសមត្ថភាពខ្ពស់។ វាមានប្រជាប្រិយភាពដូចជា ឆ្កែជំនួយជនពិការ ដូចជា ឆ្កែណែនាំ សម្រាប់មនុស្សពិការភ្នែកនិង ឆ្កែ សម្រាប់ស្តាប់មនុស្សថ្លង់។ លើសពីនេះទៀតពួកគេត្រូវបានទទួលការបណ្តុះបណ្តាលដើម្បីក្លាយជា សត្វឆ្កែប្រម៉ាញ់ , ជា សត្វឆ្កែរុករកផងដែរ

អត្តចរិករបស់ Golden Retriever
• លេងច្រេីន ថាមពលពេញខ្លួនអាចប្រលែងពីព្រឹកទល់ល្ងាច
• បេីម្ចាស់នៅផ្ទះ តាមគ្រប់ជំហានដូចស្រមេាលចឹងចាស
• ពូជឆ្លាត បេីមានពេលបង្រៀនទៀតអាចយល់ស្មេីរកូនក្មេង
• រួសរាយសាឡប់ អាចយកចេារជាមិត្តក៏បាន
• ស្រឡាញ់ចូលចិត្តមនុស្ស
• រពឹសចាប់មិនឈ្នះ ពេលនៅតូច
• ចូលចិត្តទឹក ឆ្កែខ្លះចេះហែលទឹកពីតូចម៉ង
• ត្រូវការការយកចិត្តទុកដាក់ពីម្ចាស់
• ស្លូត និងលេងច្រេីន
មុននឹងចិញ្ចឹមវា យេីងគួរដឹងថា
• ឆ្កែពូជនេះមិនអាចវ៉ៃបាន កាន់តែវ៉ៃកាន់តែខូច ប៉ះពាល់អារម្មណ៍វាខ្លាំង
• ជ្រុះរេាមច្រេីន គួរតែសិតរេាមឲ្យញឹកញាប់
• ឆ្កែពូជធំ ត្រូវការរត់លេងខ្លះ ដេីម្បីហាត់ប្រាណ
• មិនអាចចាំផ្ទះបាន
• មិនស្គាល់ផ្ទះ វ៉ក់លេង
• ពេលនៅតូច អាចរពឹសបំផ្លាញរបស់ខ្លះ
ការចំណាយប្រចាំខែ+ផ្សេងៗ
• ចំណីឆ្កែ + បាយ
• វ៉ាក់សាំងពីតូច + រំលឹករាល់ឆ្នាំ
•ថ្នាំព្រូន
•ថ្នាំចៃ
• ទឹកដេាះពពែ
•វីតាមីន
•នំ សម្រាប់បង្រៀន
•អាហារបំប៉ន
•សាប៊ូ
•ថវិកាសម្រាប់ព្យាបាលពេលឈឺស្កាត់
•សំភារៈផ្សេងៗ និង របស់លេង
ដេាយសារវាជាឆ្កែពូជ វាស្អាត អ្នកចិញ្ចឹមវាទៅឡូយ…តែក៏មិនគួរយកវាទៅដេាយមិនសិក្សាពីវាដែរ, យេីងគួរយកវាមកដេាយទំនួលខុសត្រូវពិសេសពេលវាឈឺ អាចមានលទ្ធភាពយកវាទៅពេទ្យ+អាហារដែលគ្រប់គ្រាន់សម្រាប់វា ការចិញ្ចឹមឆ្កែពូជខុសពីឆ្កែស្រុកព្រេាះសុខភាពវាខ្សេាយជាង

Golden Retriever puppy standing outdoors.

មតិយោបល់