ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០​​និង៥០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ១១៧និង១១៨ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលកើតឡើងរវាងរថយន្តម៉ាកនីសាន់ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3A-8326 សណ្តោង កុងទីន័រ ពាក់ ស្លាកលេខ ភ្នំពេញ 4A-5013 ដែលបើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នុំពេញ រហូតមកដល់ចំណុចកេីតហេតុខាងលេីមានរថយន្ត បត់មកខាងឆ្វេងដៃ ទើបបានបុកម៉ូតូ០១គ្រឿងម៉ាក សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN-7585 បើកបរដោយឈ្មោះ ថៃ ដា ភេទប្រុស អាយុ៣៥ឆ្នាំ (ទិសដៅផ្ទុយគ្នា) មាន ទីលំនៅភូមិ/ឃុំខាងលើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ក្រោយពេលកើតហេតុអ្នកបើករថយន្តរត់គេចខ្លួនបាត់ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី ចំណែកវត្ថុតាងទាំងពីរខាងលេីយកទៅរក្សាទុក្ខ នៅអធិការស្រុកកំពង់សីលាបន្តតាមនិតិវិធីច្បាប់៕

 

មតិយោបល់