បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមក្មេងទំនើងចំនួន១០នាក់ដែលបានបង្កភាពអនាធិបតេយ្យត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបឃាត់ខ្លួនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ទោបោនសីហាអធិការស្តីទីក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបានធ្វើការឃាត់ក្រុមក្មេងទំនើងចំនួន០២នាក់នៅចំណុចភូមិបាលិលេយ្យ២សង្កាត់ប៉ោប៉ែតក្រុងប៉ោយប៉ែតនិងដកហូតបានកាំបិត១ដើមព្រមទាំងម៉ូតូ០១គ្រឿងយកមកសួរនាំនៅអធិការដ្ឋាន។
លោកអធិការស្តីទីបន្តថាក្រោយពីបានសួរនាំក្មេងទាំង០២នាក់កម្លាំងនគរបាលក្រុងបានឈានទៅដល់ការឃាត់ខ្លួនបក្ខពួកប្រុសស្រីចំនួន០៧នាក់ទៀតនិងបានដកហូតបានកាំបិតកែច្នៃ១ដើមនិងកាំបិតប៉័ងតោចំនួន១ដើមព្រមទាំងម៉ូតូ០២គ្រឿងនៅចំណុចបន្ទប់ជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោបោនសីហាបានឲ្យដឹងទៀតថា៖នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងឈ្មោះហយរស់បានសារភាពថាក្រុមពួកខ្លួនមានរហ័សនាមថាក្រុមសូឡូហើយក្រុមរបស់ខ្លួនធ្លាប់បានធ្វើសកម្មភាពកាប់ទៅលើក្រុមផ្សេងនិងទៅលើអ្នកដ៏ទៃច្រើនដងផងដែរឲ្យតែមើលមុខនិងជិៈម៉ូតូវ៉ាពួកគេ។
លោកវរសេនីយ៍ទោព្រហ្មប៊ុនធឿននាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ឲ្យដឹងថា៖ក្រោយពីកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានធ្វើការឃាត់ក្មេងទំនើងបាន០៩នាក់បន្ទាប់ពីកម្លាំជំនាញបានស្រង់ចម្លើយទាំង០៩នាក់រួចមកនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២១វេលាម៉ោង១៥និង៣០នាទីកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបន្តឈានទៅដល់ការឃាត់ខ្លួនបានបក្ខពួកបានចំនួន០៣នាក់បន្ថែមទៀតនិងបានដកហូតបានកាំបិតខ្វែវចំនួន១ដើមព្រមទាំងម៉ូតូម៉ាកអ៊ិចស៊ិនទ័រ១គ្រឿងផងដែរ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់បន្ថែមទៀតថា៖ចំពោះក្មេងស្រីចំនួន០២នាក់ព្រះរាជ្ញអាជ្ញាបានអនុញ្ញាតឲ្យធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចហៅឪពុកម្តាយឲ្យនាំមកយកត្រឡប់ទៅផ្ទះវិញនៅល្ងាចថ្ងៃទី២៧ខែមីនាឆ្នាំ២០២១។ដោយឡែកចំពោះក្មេងទំនើងប្រុសៗចំនួន១០នាក់និងវត្ថុតាងដាវកាំបិតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់នៅរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២១៕
មតិយោបល់