ភ្នំពេញៈ នៅថ្ងៃ អាទិត្យ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត និងម៉ូតូចំនួន០២គ្រឿង ត្រង់ចំណុចមុខដេប៉ូលក់សាំងតេលាចម្ការដូង កែងស្តុបចម្ការដូង លើផ្លូវ២១៧ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុស០២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់-ស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានភាគីម៉ូតូទី១ម៉ាក AIR BLADE ពណ៌ក្រហម-ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1U-8711 បើកបរដោយឈ្មោះ ស៊ឹម វ៉ុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យម្លិះស) មិនពាក់មួកសុវត្ថិភាព ។ មានអ្នករួមដំណើរជាមួយឈ្មោះ យ៉ន ខី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិសុជុស ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យម្លិះស) មិនពាក់មួកសុវត្ថិភាព ។ ចំណែកភាគីម៉ូតូទី២ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1J-6737 បើកបរដោយឈ្មោះ ថៃ ស៊ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិចុងដាល ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ (រងរបួសធ្ងន់កំពុងសង្រ្គោះ ព្យាបាលនៅមន្ទីរពេទ្យសាំងម៉ារី) ពាក់មួកសុវត្ថិភាព ។ មានអ្នករួមដំណើរពីក្រោយឈ្មោះ ឡុច ឡោះ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិចុងដាល ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ (រងរបួសស្រាលសម្រាកព្យាបាលនៅមន្ទីរពេទ្យសាំងម៉ារី) ពាក់មួកសុវត្ថិភាព ។
ដោយឡែកភាគីរថយន្តបង្កម៉ាក HIGHLANDER ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2AS-1871 បើកបរដោយឈ្មោះ ភ័ ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ មានរថយន្តនិងម៉ូតូបើកបរស្របទិសគ្នា ពីត្បូងទៅជើង លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ រថយន្តបានបុកម៉ូតូម៉ាក AIR BLADE ពីក្រោយពេញមួយទំហឹង រួចបុករុញទៅមុខទៅបុក ម៉ូតូ១គ្រឿងទៀតម៉ាក HONDA C125 ដែលកំពុងឈប់រង់ចាំភ្លើងស្តុបពេញមួយទំហឹង បណ្ដាលឲ្យមនុស្សប្រុស០២នាក់ស្លាប់ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមនុស្សប្រុសចំនួន២នាក់ រងរបួសធ្ងន់-ស្រាល ។
មូលហេតុ៖ មកពីភាគីរថយន្តបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។ សម្ភារៈខូចខាត៖ រថយន្តនិងម៉ូតូទាំងពីរគ្រឿង រងការខូចខាតធ្ងន់ ។
បច្ចុប្បន្ន វត្ថុតាងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ។
រីឯសាកសពជនរងគ្រោះទាំង០២នាក់ ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕




មតិយោបល់