ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តបើកឆ្លងផ្លូវបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក បណ្តាលឲ្យអ្នកបើកបើកបររងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា តំបូងគេបានឃើញយុវជនម្នាក់ បើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តប្រភេទស្ទូច ពាក់ស្លាកលេខ ភ្នំពេញ3A-9008 ដែលបើកឆ្លងផ្លូវពីជើងទៅត្បូងយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររ៉ឺម៉ករងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងនិបបាញ់ថ្នាំ យកវត្ថុតាងទាំង២ដាក់ខាង ដើម្បីឲ្យធ្វើការសម្រួលមួយជំហ៊ានសិន បើមិនត្រូវគ្នានិងរាយការណ៍បន្តទៅផ្នែកជំនាញ ចុះវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕





មតិយោបល់